បណ្តាញមនុស្សវ័យចាស់កម្ពុជា (CAN) បានចូលរួមក្នុងព្រឹត្តិការណ៍ និងអង្គការជាច្រើន ដូចជាព្រឹត្តិការណ៍ទិវាសុខភាពពិភពលោក ព្រឹត្តិការណ៍ទិវាបំពានលើមនុស្សចាស់ពិភពលោក (WEAAD) វេទិកាថ្នាក់ជាតិ យុទ្ធនាការទាមទារសកម្មភាពសម្រាប់វ័យចាស់ (ADA) ដោយសហការជាមួយអង្គការមនុស្សចាស់អន្តរជាតិ និងអង្គការមនុស្សចាស់កម្ពុជា ដើម្បីការពារជីវភាពរស់នៅរបស់ជនចាស់ជរា។
យើងក៏បានរៀបចំកិច្ចប្រជុំជាច្រើនសម្រាប់គណៈកម្មការសមាគមមនុស្សចាស់ (OPA) របស់យើងនៅតាមខេត្តផ្សេងៗ ដោយជាញឹកញាប់បានអញ្ជើញក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាថ្នាក់ខេត្ត (MoSVY, PoSVY) ឲ្យចូលរួម និងស្តាប់ការព្រួយបារម្ភ និងតម្រូវការរបស់ជនចាស់ជរា។
បណ្តាញមនុស្សវ័យចាស់កម្ពុជា (CAN) ក៏បានផ្តល់ជំនួយដល់អ្នកដែលមានប្រាក់ចំណូលមិនគ្រប់គ្រាន់ចិញ្ចឹមជីវិត ដោយជួយពួកគាត់ចុះឈ្មោះទទួលបានប័ណ្ណសមធម៌តាមរយៈកម្មវិធីអត្តសញ្ញាណក្រីក្រ (IDPoor) ដែលអនុញ្ញាតឲ្យពួកគាត់ទទួលបានការគាំទ្រពីរដ្ឋាភិបាលតាមរយៈមូលនិធិប្រចាំខែ និងការត្រួតពិនិត្យសុខភាពដោយឥតគិតថ្លៃ។
ព័ត៌មានបន្ថែមពី CAN!